|
|
|
សម្ពាធជារឿងអវិជ្ជមានមួយ តែវាក៏ជារឿងល្អដែរ គ្រប់ការប្រកួតដែលខ្ញុំដឹកនាំ Cambodian national team គឺខ្ញុំមានទំនួលខុសត្រូវ ហើយវាគឺជាកិត្តិយសណាស់ក្នុងជីវិតខ្ញុំដែលបានកាន់តំណែងនេះ។
ខ្ញុំតែងតែធ្វើអ្វីគ្រប់បែបយ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីជ័យជម្នះ វាមិនមែនជារឿងស្រួលក្នុងការសម្រេចចិត្ត ខណៈដែលគ្រប់គ្នាសុទ្ធតែមានគំនិតយោបល់ ប៉ុន្តែខ្ញុំនិងក្រុមការងារគឺបានធ្វើការខ្លាំងណាស់ក្នុងការសម្រេចចិត្តទាំងនេះ។
ដូច្នេះខ្ញុំជឿជាក់លើកីឡាករដែលខ្ញុំបានរើសនេះ ខ្ញុំជឿជាក់លើកីឡាករដែលចង់មកទីនេះ
សម្ពាធគឺជាទំនួលខុសត្រូវដែលនៅជាមួយយើងគ្រប់ការប្រកួត មិនមែនមានតែខ្ញុំ បុគ្គលិករបស់ខ្ញុំ និងកីឡាករផងដែរ។
សម្ពាធតែងតែមក 4 ឆ្នាំមកហើយ តាំងពីពេលខ្ញុំមកទីនេះដំបូងឆ្នាំ 2017 ក៏ដូចគ្នា អញ្ចឹងខ្ញុំក៏យល់ជាមួយវាផងដែរ ពេលដែលយើងមានសម្ពាធ យើងត្រូវធ្វើអ្វីតាមដែលអាចធ្វើបាន និងធ្វើឲ្យបានលទ្ធផលល្អ។ ដូច្នេះខ្ញុំស្វាគមន៍រាល់សម្ពាធ ហើយក្រុមយើងក៏ដូចគ្នា។
La Liga Barcelona VS Osasuna Match ...
Premier League Arsenal VS Wolves Match ...
Premier League Liverpool VS Brighton Match ...
យោងតាម Sky Sports ក្លឹប Crystal Palace កំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ខ្សែបម្រើស្លាប Brennan Johnson របស់ក្លឹប Tottenham នៅក្នុងខែមករា។...
យោងតាមរបាយការណ៍ Galatasaray កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែការពារ Antonio Rüdiger របស់ Real Madrid ក្នុងការផ្ទេរដ៏ធំមួយនៅខែមករា។...